www.sk-phendeyaphivathpdahotnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, 8 January 2026

រដ្ឋមន្ត្រីមហាផ្ទៃវ៉េណេស៊ុយអេឡាអះអាងថាមនុស្ស ១០០នាក់ស្លាប់ ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក

(Reuters)៖ រដ្ឋមន្ត្រីមហាផ្ទៃវ៉េណេស៊ុយអេឡា លោក Diosdado Cabello បានឱ្យដឹងកាលពីថ្ងៃពុធ ទី៧ ខែធ្នូ ថាមនុស្សយ៉ាងហោច ១០០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលបានទម្លាក់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូចេញពីអំណាចកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីក្រុងការ៉ាកាសដំបូងឡើយមិនបានបង្ហើបឱ្យដឹងពីចំនួនអ្នកស្លាប់នោះទេ។ ចំណែកក្រុមមន្ត្រីវ៉េណេស៊ុយអេឡាវិញបាននិយាយថាកងអង្គរក្សមួយផ្នែកធំរបស់លោក ម៉ាឌូរ៉ូ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់យោធាអាមេរិក ខណៈគុយបាអះអាងថាយោធា និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ខ្លួនក្នុងប្រទេសវ៉េណេស៊ុយអេឡា ក៏ត្រូវបានសម្លាប់ផងដែរ។

តាមលោក Cabello លោកស្រី Cilia Flores ភរិយារបស់លោក ម៉ាឌូរ៉ូ ដែលត្រូវបានចាប់ខ្លួនដែរបានរងរបួសត្រង់ក្បាលអំឡុងប្រតិបត្តិការរបស់យោធាអាមេរិក រីឯ លោក ម៉ាឌូរ៉ូរងរបួសជើង៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages