www.sk-phendeyaphivathpdahotnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, 20 December 2025

ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ! អាជ្ញាធរ និងប្រជាពលរដ្ឋ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាំអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពកំពង់សង្កែ ស្រុកឆែប ជាប់ព្រំដែនឡាវ

(ព្រះវិហារ)៖ លោក រស់ វីរ៉េត មេឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ និងបងប្អូនអាជីវករ នាំអំណោយស្បៀង ថវិកា មកចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ២០០គ្រួសារ កំពុងស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ជាប់ព្រំដែនឡាវ ក្រោមវត្តមានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប។

នៅក្នុងឱកាសនេះដែរ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប បានថ្លែងនូវការស្វាគមន៍ និងកោតសរសើរយ៉ាងក្រៃលែង ចំពោះវត្តមានលោក រស់ វីរ៉េត មេឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបានចំណាយពេលវេលា ធ្វើដំណើរយ៉ាងឆ្ងាយដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ និងបងប្អូនអាជីវករជាច្រើននាក់ទៀត ចុះមកសួរសុខទុក្ខ សំណេះសំណាល និងនាំអំណោយស្បៀង ថវិកា មកចែកជូនប្រជាពលរដ្ឋភៀសសឹកមកពីតាមព្រំដែន ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត គេចចេញពីតំបន់គ្រោះថ្នាក់ ដែលកងទ័ពឈ្លានពានថៃ បានបាញ់កាំភ្លើងផ្លោងចូលដែនអធិបតេយ្យកម្ពុជា។

លោកអភិបាលស្រុកឆែប បានថ្លែងទៀតថា៖ សម្រាប់ខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់លោក គីម រិទ្ធី ជាអភិបាលខេត្ត បានរៀបចំមណ្ឌលសុវត្ថិភាពចំនួន ៨ទីតាំង ដើម្បីទទួលបងប្អូនប្រជាពលរដ្ឋភៀសសឹកបានស្នាក់នៅបណ្តោះអាសន្ន ជាមួយនឹងការរៀបចំនូវប្រព័ន្ធទឹកស្អាតប្រើប្រាស់ ទឹកស្អាតសម្រាប់ហូប បង្គន់អនាម័យ ប្រព័ន្ធភ្លើង សេវាពិនិត្យសុខភាព ដើម្បីសម្រួលជូនប្រជាពលរដ្ឋ។ លោកក៏ថ្លែងអំណរគុណផងដែរដល់សប្បុរសជននានា ពិសេសថ្ងៃនេះលោកមេឃុំអារក្សត្នោត ដែលបានដឹកនាំក្រុមការងារនាំអំណោយមកចែកជូនប្រជាពលរដ្ឋភៀសសឹកនៅពេលនេះ។

ដោយឡែកលោក រស់ វីរ៉េត មេឃុំអារក្សត្នោត បានថ្លែងថា៖ ដោយបានការអនុញ្ញាតពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកអភិបាលស្រុកស្ទឹងត្រង់ ថ្ងៃនេះលោកបានដឹកនាំប្រជាពលរដ្ឋ អាជីវករ និងមន្ត្រីរាជការ ចុះសួរសុខទុក្ខ និងនាំអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកយើងនៅទីនេះ ក្នុងស្មារតី «ខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ»។

លោកថ្លែងបញ្ជាក់ថា៖ អំណោយដែលនាំមកចែកជូននាពេលនេះ គឺជាការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ទូទាំងឃុំអារក្សត្នោត ដោយមើលឃើញពីការលំបាករបស់បងប្អូនយើងនៅទីនេះ ដែលបានភៀសខ្លួនចេញពីផ្ទះសំបែង គេចចេញពីតំបន់គ្រាប់កាំភ្លើងរបស់កងទ័ពឈ្លានពានថៃ មកស្នាក់នៅបណ្តោះអាសន្ននៅទីតាំងសុវត្ថិភាពផ្សេងៗ។ លោកប្រាប់ប្រជាពលរដ្ឋភៀសសឹកយើង សូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ពិសេសសូមយកចិត្តទុកដាក់ថែទាំសុខភាព អនាម័យ បរិស្ថាន ដើម្បីការពារពីជំងឺផ្សេងៗ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages