www.sk-phendeyaphivathpdahotnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, 17 December 2025

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ យោធាថៃបន្តការឈ្លានពានយ៉ាងគឃ្លើនលើទឹកដីកម្ពុជា និងយកជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅវាយប្រហារ បណ្តាលឱ្យជនស៊ីវិលកម្ពុជាស្លាប់ ១៧នាក់ និងរបួស ៧៧នាក់

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា យោធាថៃបានបន្តការឈ្លានពានយ៉ាងគឃ្លើនមកលើទឹកដីកម្ពុជា មកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ជាថ្ងៃទី១១ នៃការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ។ ពួកគេមិនត្រឹមតែបើកការវាយប្រហារមកលើកងទ័ពកម្ពុជាដែលឈរការពារអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជាប៉ុណ្ណោះទេ ថែមទាំងយកជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅវាយប្រហារផងដែរ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ភាគីថៃបានភូតកុហកពិភពលោក និងចោទប្រកាន់មួលបង្កាច់លើកម្ពុជា ដើម្បីបង្កហេតុ និងបង្កើតលេសក្នុងការឈ្លានពានកម្ពុជា ខណៈពេលនេះ ពិភពលោកបានដឹងយ៉ាងច្បាស់ថា ថៃជាភាគីដែលបានបើកការវាយប្រហារឈ្លានពានកម្ពុជា និងបង្កើតសង្គ្រាមឈ្លានពាន ដើម្បីបង្វែរការចាប់អារម្មណ៍ពីវិបត្តិនយោបាយផ្ទៃក្នុងដ៏ជ្រាលជ្រៅរបស់ខ្លួន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកសកម្មភាពយោធារបស់ថៃ មកលើកម្ពុជា មិនមែនជាការប្រើប្រាស់សិទ្ធិការពារខ្លួន ដូចដែលមេដឹកនាំ និងយោធាថៃបានថ្លែងភូតកុហកពលរដ្ឋរបស់ខ្លួន និងសហគមន៍អន្តរជាតិនោះទេ ប៉ុន្តែជាការឈ្លានពានលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជាយ៉ាងច្បាស់លាស់ ដែលអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាពឈ្លានពាននេះ និងការប្រព្រឹត្តឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅ មកលើជាតិ និងប្រជាជនកម្ពុជា។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា និងការយកជនស៊ីវិលជាគោលដៅវាយប្រហារ បានបណ្តាលឱ្យជនស៊ីវិលកម្ពុជាស្លាប់ ១៧នាក់ និងរបួស ៧៧នាក់ ត្រឹមល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ព្រមទាំងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើន និងមានជនភៀសខ្លួនសរុបជាង ៤៣៨,៩៥៣នាក់៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages